Audi_Sport_GmbH_970x407.jpg

ដំណើរឆ្ពោះទៅមុខនៅក្រោមឈ្មោះថ្មី៖ ពី quattro GmbH ទៅជា Audi Sport GmbH

ក្រុមហ៊ុន quattro GmbH ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Neckarsulm ក្នុងឆ្នាំ 1983 ហើយបច្ចុប្បន្ន​កំពុង​ប្រតិបត្តិ​ការ​ជាក្រុមហ៊ុន Audi Sport GmbH ។ ដោយមានលោក Stephan Winkelmann ជាអ្នក​ដឹក​នាំ​ សាខា​ក្រុមហ៊ុន AUDI AG ដែលមានការគ្រប់គ្រង​ផ្តាច់​មុខនេះ បច្ចុប្បន្ន មានបុគ្គលិក ប្រហែល 1,200 នាក់។

ចាប់តាំងពីឆ្នាំ 1983 ក្រុមហ៊ុន quattro GmbH (មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងទីក្រុង Neckarsulm) បាននឹងកំពុងផលិតរថយន្តប្រណាំងដែលមានគុណភាពខ្ពស់ និងផ្តល់នូវគោលគំនិតយានយន្ត​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់។ ហើយបច្ចុប្បន្ន សាខាក្រុមហ៊ុន Audi បានប្តូរឈ្មោះរបស់ខ្លួនទៅជា Audi Sport GmbH។ ក្រុមហ៊ុននេះមាន​ទីតាំងនៅតំបន់ធុរកិច្ចចំនួនបួន។ បន្ថែមពីលើការបង្កើត និងការផលិត​ម៉ូឌែល Audi R8* និង Audi RS ក្រុម​ហ៊ុន​ទទួលខុសត្រូវចំពោះរថយន្តប្រណាំងរបស់អតិថិជន – ការ​ប្រដេញ​តាម​​អតិថិជន​​របស់ Audi Sport។ ផ្នែកធុរកិច្ចផ្សេងទៀតមាន ជម្រើស​សម្រាប់លក្ខណៈផ្ទាល់ខ្លួនក្នុង​រថយន្ត តាម​រយៈ​កម្មវិធី​ពិសេសរបស់ Audi និង​អត្ថបទពី​របៀបរស់នៅដែលផ្សាយ​​​ជាការប្រមូលរបស់ Audi Sport។
ពណ៍មានលំអិត here