ម៉ូឌែលជោគជ័យ៖ មួយលាន​ Audi Q5 ពី Ingolstadt

នៅ​ថ្ងៃព្រហស្បតិ៍​នេះ រថយន្ត Audi Q5 ទី​មួយលាន​បាន​ចាក​ចេញ​ពី​ខ្សែ​សង្វាក់​ផលិតកម្ម​ពី​រោង​ចក្រ​រថយន្ត Audi នៅទីក្រុង Ingolstadt។ រថយន្ត​ទីមួយលាន ដែលជា​រថយន្ត SQ5 មានពណ៌​ខៀវ នឹង​ត្រូវ​ផ្ដល់ជូនទៅ​គ្រួសារ​មួយ​នៅ​ប្រទេស​អាឡឺម៉ង់។​ ភាពជោគជ័យ​ជា​អន្តរជាតិ​របស់​ Audi Q5 បាន​ចាប់ផ្ដើម​កាលពីឆ្នាំ 2008 នៅពេល Audi បាន​ចាប់ផ្ដើម​ម៉ូឌែលនៃ​ប្រភេទ​រថយន្ត​ទំនើបលំដាប់​កណ្ដាល – ម៉ូឌែល Q ទីពីរពីម៉ាកជាមួយ Four Rings បន្ទាប់​ពី​ Audi Q7។ ចាប់តាំងពីពេល​នោះ​មក​ Audi Q5 បាន​ឈានដល់​ការពេញនិយម​របស់អតិថិជន និង​ឃើញ​មាន​នៅតាម​ដងផ្លូវ​ច្រើន​ជាង​ 100 ប្រទេស។ ដោយសារតែ Audi​ ផលិត​ឡើងដោយ​លក់ដាច់បំផុត​ទាំង​នៅប្រទេស​ចិន និងឥណ្ឌា សម្រាប់ទីផ្សារក្នុងស្រុក​ដ៏សំខាន់។​ ការលក់ចេញ​នៅទូទាំង​ពិភពលោក​សរុបជិត 1.6 លាន​គ្រឿង។ ​

លោក Albert Mayer​ នាយករោងចក្រផលិត Audi ក្រុង Ingolstadt​ បានបញ្ជាក់ថា​ “Audi Q5 គឺ​ជាការធានាជាក់ស្ដែង​មួយ​នៃភាពជោគជ័យ​សម្រាប់ពួកយើង​។ សម្រាប់ហេតុផលនេះ​ ខ្ញុំពិត​ជាមាន​មោទនភាព​ខ្លាំង​ណាស់​ដែល​យើ​ង​បាន​បង្កើត​ឲ្យមានការទាក់ទាញដល់​ពិភពលោក​ជាមួយ​​ម៉ូដែល SUV ពីរោងចក្រ​ដ៏ធំក្នុងទីក្រុង Ingolstadt ។ រថយន្ដ Audi Q5 មួយ​លាន​គ្រឿង​នេះ​បាន​មក​គឺដោយសារ​ប្រសិទ្ធភាព​ការងារ​របស់​ក្រុម។ យើង​​បាន​សម្រេច​​​បំណងដោយ​សារការប្ដេជ្ញាចិត្ត​ និង​ការខិតខំប្រឹងប្រែង​ដ៏អស្ចារ្យ”។

Peter Mosch ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមការងាររបស់ AUDI AG ៖ “តាងនាម​ឲ្យ​ក្រុម​ប្រឹក្សាភិបាល​ និងក្រុម​ការងារ​ ខ្ញុំសូមថ្លែង​អំណរគុណ​ដល់មិត្ត​រួមការងារ​ទាំង​អស់ដែល​បាន​ជួយ​ឲ្យ​រថយន្ដ Audi Q5 របស់យើង​ចរាចរបាននៅតាមដងផ្លូវ។ ជំនាញ​របស់ពួកគេ​ធ្វើឲ្យ​ SUV អាច​ជ្រៀតចូលក្នុងការលក់ដាច់បំផុត”។

ក្រុមហ៊ុន​បាន​ប្រគល់​រថយន្ដ Audi Q5 សរុប​ចំនួន 266,968 គ្រឿង ទៅដល់អតិថិជន​នៅទូទាំងពិភពលោក​កាលពីឆ្នាំមុន ដែល​មាន​ប្រហែលប្រមាណ​ប្រាំបីភាគរយច្រើន​ជាងឆ្នាំ​ 2014 (247,446) គ្រឿង។ ភាពជោគរបស់ Audi Q5 នៅតែបន្ដ​កើន​ឡើង​ការលក់ដល់ទៅ 4.7 ភាគរយ​​នៅពាក់កណ្ដាលឆ្នាំនេះ។ Audi Q5 នៅបន្ដការ

លក់ដាច់បំផុតរបស់ SUV ​ក្នុង​វិស័យ​របស់ខ្លួន។ នយោជិត​របស់ Audi​ ក្រុង Ingolstadt​ បានផលិត​រថយន្ដម៉ូ

ឌែលនេះបានច្រើន​ជាង​​ 650 គ្រឿងក្នុងមួយថ្ងៃ។​ បន្ថែម​ពីនេះ Audi Group​ ក្លាយ​ទៅ​ជាអ្នកលក់​ដាច់បំផុតក្នុង

ក្រុង Changchun ប្រទេសចិន និង​ Aurangabad ប្រទេស​ឥណ្ឌា សម្រាប់ទីផ្សារដ៏សំខាន់របស់ខ្លួន។ សរុបទាំង​ពីរ​ប្រទេស​នេះ​រថយន្ដ Audi Q5​ ប្រហែល​ 1.6 លាន​គ្រឿង​ត្រូវ​បាន​លក់ចេញនៅទូទាំង​ពិភពលោកចាប់តាំង​ពីការចាប់ផ្ដើម​ផលិត​នៅឆ្នាំ 2008 ។ SUV​ គឺមាន​ការពេញនិយម​ខ្លាំង​នៅ​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​ប្រទេស​អាឡឺម៉ង់។​​

Audi Ingolstadt គឺជា​រោងចក្រ និងជាមគ្គទេសក៍​ឈាន​មុខមួយ​សម្រាប់​រោចក្រ Audi ថ្មី​នៅប្រទេសម៉ិចស៊ិក។ Audi Q5 នឹងមាន​ផែនការក្នុងខ្សែផលិតកម្មនៅទីក្រុង San José Chiapa សម្រាប់ទីផ្សារពិភពលោក​នៅចុង​ខែ​កញ្ញានេះ។