នេះជាលើកដំបូងនៃបទពិសោធន៍សំរាប់ការបើកបររថយន្ត Audi នៅប្រទេសកម្ពុជា ជា​មួយបច្ចេកវិទ្យា quattro ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី​ ២៤ ខែ កក្កដា ឆ្នាំ ២០១៦

ពាក្យថា Vorsprung durch Technik បានជំរុញនិងបង្កើតឡើងតាំងពីក្រុមហ៊ុន Audi បានចាប់ផ្តើម ។ វាអាចត្រូវបានបកប្រែថា ជាការរីកចំរើនតាមរយៈបច្ចេកវិទ្យា។

ដើម្បីបញ្ជាក់ពីបច្ចេកវិទ្យា, ក្រុមហ៊ុន Audi ខេមបូឌា បាននាំយកនូវបទពិសោធន៍នៃបើកបរជាមួយ​ បចេ្ចកវិទ្យា Quattro សំរាប់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង។ ក្នុងអំឡុងពេល៥ថ្ងៃនៃកម្មវិធី, ក្រុមអ្នកគាំទ្រ រថយន្ត Audi ទាំងអស់នឹងមានឱកាស បើកសាកល្បងជាមួយនិងបទពិសោធន៌ក្នុងការបើកបរនៅលើផ្លូវដ៏លំបាក និងការបង្កាញពីលក្ខណះពិសេសរបស់រថយន្ត Audi Q5 និង Audi Q7 សេរីថ្មី ជាមួយបច្ចេកវិទ្យា quattro

បទពិសោធន៌នៃការបើកបរជាមួយបច្ចេកវិទ្យា quattro នេះបៀបចំឡើងដោយមាន ​៣ ឩបសគ្គចង់ឱ្យអ្នកបើកបរសាកល្បងជំនាញច្បាស់លាស់របស់ខ្លួន និង ជំរុញទៅលើសមត្ថភាពនៃការបើកបរក្នុងស្ថានភាពផ្លូវដ៏លំបាកមួយ និងការបង្ហាញពី​បចេ្ចកវិទ្យា quattro របស់ Audi នៅក្នុងបរិយាកាសមួយប្រកបដោយទំនុកចិត្តនិងសុវត្តិភាព។​

ការផលិតម៉ូដែលលើកដំបូងជាមួយបច្ចេកវិទ្យា quattro ត្រូវបានបង្ហាញជាសាធារណៈនៅ ខែ មីនា ឆ្នាំ 1980 ក្នុងអំឡុងពេលនៃការតាំងពិព័រណ៌នៅទីក្រុងហ្សឺណែវ ចាប់តាំងពីពេលនោះមក បច្ចេកវិទ្យាមួយនេះ បានការរីកចំរើន និងស្ថិតថេរជារៀងរហូត

Audi អភិវឌ្ឍន៍ឆ្ពោះទៅមុខជានិច្ច

រថយន្ត Audi A4 សេរីថ្មី ដែលមានកំលាំងម៉ាស៊ីន 2.0 TFSI នឹងត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា, ជាមួយការរចនាដ៏ថ្មីស្រលាង,កាន់តែប្រសើរឡើងសំរាប់ការបើកបរ, បច្ចេកវិទ្យា និងការបង្ហាញជាផ្លូវការនៅពេលនោះដែរ។

រាល់អតិថិជនទាំងអស់ដែលបានចូលរួម ទទួលនូវបទពិសោធន៍នៃការបើកបររថយន្ត Audi ជាមួយបចេ្ចកវិទ្យាquattro នឹងមានឱកាសដើម្បីទទួលបាននៅការទំនាក់ទំនង ជាមួយដៃគូពាណិជ្ជកម្មនិងការផ្តល់ជូនយ៉ាងពិសេស រួមមានក្រុមហ៊ុនដូចខាងក្រោម:

Furi Real Estate ជាក្រុមហ៊ុន អចលន​ទ្រព្យ នឹងបង្ហាញពី គម្រោង ដ៍ប្រណិតបំផុតរបស់ពួកគេ នៅក្នុងរាជធានីភ្នំពេញ។

The Place Fitness Club និងធ្វើការណែនាំអំពី សម្ភារះបរិក្ខារ​​ និងភាពជាសិល្បះ របស់ពួកគេ ដែលមានបំពាក់ជាមួយផលិតផលពី Technogym

Rimowa នឹងដាក់តាំងបង្ហាញវ៉ាលីសដ៏ទំនើប និងប្រណិត របស់ខ្លួនដែលជាដៃគូធ្វើដំណើរ ល្អឥតខ្ចោះ របស់អ្នក។

ធនាគារ កាណាឌីយ៉ា ផ្តល់ការព្រឹក្សារ និង ជំនាញរបស់ពួកគេទៅលើកដំណោះស្រាយ ហិរញ្ញវត្ថុ ដល់អតិថិជន។

អូស៊ីម នឹងដាក់តាំងបង្ហាញឩបករណ៌ម៉ាស្សារបស់ខ្លួនដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ និងរៀបចំ កម្មវិធីដោយលោកវេជ្ជបណ្ឌិតជនជាតិ ជប៉ុន​ លោក សាតូស៊ូយូសិ ដើម្បីផ្តល់ជូនជាសុកភាពដល់មនុស្សគ្រប់រូប។

G Diamond នឹងនាំមកនូវ គ្រឿងអលង្ការកា​ដ៏ប្រណីត និងការចម្រាញ់ជាមួយនឹងការជ្រើសរើស របស់ពួកគេនៃ ត្បូងពេជ្រ ដែលនាំចូលពីក្រុមហ៊ុនផលិតគ្រឿងអលង្ការ ដ៏ល្បី ពីហុងកុង និងប្រទេសអ៊ីតាលី ផងដែរ។

ទទួលយកនូវបទពិសោធន៍នៃការបើកបររបស់រថយន្ត Audi ជាមួយបចេ្ចកវិទ្យា quattro នឹងធ្វើឡើងនៅក្រុមហ៊ុន Audi ភ្នំពេញ,​ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៦​, នឹងចាប់ផ្តើមពីម៉ៅង ៩​ ព្រឹក រហូតដល់ម៉ៅង ៥​ ល្ងាច។​

លោកអ្នកអាចធ្វើការចុះឈ្មោះតាមរយះ អនឡាញ​របស់ ក្រុមហ៊ុន Audi ខេមបូឌា សូមចូលទៅកាន់ www.audi.com.kh.