ក្រុមហ៊ុន Audi ខេមបូឌា បានចូលរួមសហការណ៍យ៉ាងរីករាយជាមួយពិធីជប់លៀងដ៏ ល្អលើកដំបូងបង្អស់នៅភ្នំពេញ ជាមួយក្រុមហ៊ុន Moet។

នៅថ្ងៃទី ១១ ខែ មិថុនា, ក្រុមហ៊ុន Moet¬ -ម៉ាកស្រាសំប៉ាញដ៏ប្រណីតមកពីប្រទេសបារាំង¬¬-
បានប្រារព្ធ កម្មវិធីទូទាំងពិភពលោក ក៏ជាថ្ងៃដ៏ពិសេស ដើម្បីអោយអតិថិជនទាំងអស់មានឱកាស ពិភាក្សាគ្នា នឹងការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងថ្ងៃដ៏ពិសេសនេះ។

នៅក្នុងថ្ងៃនោះដែរ, អតិថិជនទាំងអស់របស់ក្រុមហ៊ុន Moet បានមកទស្សនា អាគារតាំងបង្ហាញ រថយន្ត Audi ភ្នំពេញ និង ទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាមួយស្រាសំប៉ាញ។ ទន្ទឹមនឹងគ្នានោះដែរសុភាពនារីទាំងអស់ត្រូវបានអញ្ជើញទៅក្នុងបន្ទប់ឯកជនមួយដើម្បីទទួលបានការកែច្នៃក្រចកដោយឥតគិតថ្លៃ។

អ្នករចនាម៉ូដ ច្នៃប្រឌិត ដែលអញ្ជើញមកពីខេត្តសៀមរាប តំណាងដោយ លោក Eric Raisina នឹងបង្ហាញចំពោះមនុស្សម្នាក់ជាមួយនិងនិន្នាការថ្មីនៅក្នុងពិភពនៃពណ៍ សម្ភារ និងរបស់របរផ្សងៗ ទៀត, លោក Eric បានផ្តល់នូវដំបូន្មានផ្ទាល់ខ្លួនរបស់គាត់សម្រាប់ទស្សនវិស័យ ដើម្បី បង្ហាញម៉ូតសំលៀកបំពាក់ សុភាពបុរសនិង ស្ត្រីមានភាពថ្លៃថ្នូរ។

ក្រុមហ៊ុន Moet ពិតជាធ្វើអោយភ្ញៀវទាំងអស់មានការភ្ញាក់ផ្អើលជាមួយនឹងការប្រមូលផ្តុំនូវ ការចនាថ្មីដែលបានបង្កើតនឹងរៀបចំឡើងនៅក្នុងអគារតាំងបង្ហាញ រថយន្ត Audi ភ្នំពេញ។ “ទាំងនេះបានគូសបញ្ជាក់ថា លោក Eric Raisina ជាអ្នករចនាម៉ូតស៊ីវីល័យ” ។

ម៉ាកម៉ូតូធំដ៏ល្បីឈ្នោះរបស់អ៊ីតាលីនៃក្រុមហ៊ុន Ducati ក៍មានដាក់តាំងបង្ហាញ ម៉ូដែលចុងក្រោយ បំផុតរបស់ខ្លួន ជាមួយម៉ាស៊ីនធំដែលមានកំលាំងខ្ពស់ និង ប្លែក ។


“វាពិតជាល្អប្រសើខ្លាំងណាស់ជាមួយម៉ូតូធំ និងបច្ចេកវិទ្យា quattro រថយន្ត Audi និងក្រុមហ៊ុន Moet ដែលបានសហការណ៍គ្នាបង្កើកម្មវិធីដ៏ពិសេសនេះឡើង” នេះគឺជាការលើកឡើងរបស់ លោកស្រី Cristina Tsan ប្រធានចាត់ការទូទៅ របស់ក្រុមហ៊ុន Ducati ខេមបូឌា។

ប្រធាន វិស្វករផ្នែកត្រួតពិនិត្យរថយន្ត Audi ខេមបូឌា នឹងពន្យល់អំពី សារៈសំខាន់ និង បង្ហាញពី ឧបករណ៍ ធ្វើការវិភាគវិនិច្ឆ័យ លើម៉ូដែលរថយន្ត Audi ទំនើបជំនាន់ចុងក្រោយបំផុតផងដែរ។

“ភ្ញៀវទាំងអស់មានការចាប់អារម្មណ៍ខាងផ្នែកមេកានិកនិងទទួលបាននូវព័តមាន សូមមេត្តា លើកដៃដើម្បីសាកសួរជាមួយវគ្គនេះ ។ នេះជាឱកាសមួយដ៏ល្អដើម្បីទទួលបាននូវគន្លឹះមាន ប្រយោជន៍ អំពីរបៀបប្រើប្រាស់រថយន្តរបស់ពួកគេអោយបានល្អបំផុតដើម្បីទទួលបានសុវត្ថិភាព និង ភាពរីករាយបំផុត” បញ្ជាក់ដោយប្រធានផ្នែកសេវាកម្ម លោក Owen Ballantine របស់ក្រុមហ៊ុន Audi ខេមបូឌា។

ភ្ញៀវទាំងអស់របស់ក្រុមហ៊ុន Moet ចូលរួមរីករាយការបង្ហាញរថយន្ត Audi Q7 សេរីថ្មីជាមួយ បច្ចេកវិទ្យា quattro ដ៏អស្ចារ្យ, ដែលមានកំលាំងម៉ាស៊ីន 2.0 លីត្រ។

ផ្នែកខាងក្រៅនៃរថយន្ត Audi Q7 សេរីថ្មីនេះចង្កៀងមុខបំពាក់ដោយភ្លើងប្រភេទ LED ប្រកបដោយភាពជឿជាក់និងទំនុកចិត្ត ចំណែកការចនាផ្នែកខាងក្នុងទទួលបានពានរង្វាន់ ល្អបំផុតនៃការចនាសាកសមនិងម៉ាកសញ្ញរថយន្តដ៏ប្រណិត ដោយ “ក្រុមប្រឹក្សា រចនា របស់អាឡឺម៉ង់” នៅ IAA ឆ្នាំ 2015 ។ កំលាំងខ្លាំងរហូតទៅដល់ 252 សេះ បូករួមនឹងបច្ចេកវិទ្យាquattroដ៏អស្ចារ្យពិតជាបង្កើននៅការបើកបរប្រកបដោយប្រសិទ្ទភាពខ្ពស់និងមានកៅអីចំនួនប្រាំពីរធំទូលាយ,ទំងន់រថយន្តស្រាលជាងមុនអាចសន្សំសំចៃ
ប្រេងយ៉ាងមានប្រសិទ្ធិភាព ចំណាយត្រឹមតែ 7.4 លីត្រក្នុង 100 គីឡួម៉ែតតែប៉ុណ្ណោះ។

រថយន្ត Audi Q7 សេរីថ្មី កំលាំងម៉ាស៊ីន 2.0 លីត្រ ផ្តល់នូវការធានារយះពេលពីរឆ្នាំ ដោយ មិនគិតពីរយះចំងាយនៃបើកបរក្នុងប្រទេសកម្ពុជា។ ព្រះរាជាណាចក្រនៃ quattro និង Audi ភ្នំពេញ បានបង្កើតកម្មវិធីរួមគ្នាជាមួយក្រុមហ៊ុន Moet ដែលប្រព្រឹត្តនៅថ្ងៃទី 11 ខែ មិថុនា។
" Audi ខេមបូឌា ពិតជាមានក្តីរំភើបយ៉ាងខ្លាំងដែលបានបង្កើតកម្មវិធីនេះឡើងរួមគ្នា ជាមួយក្រុមហ៊ុន Moet ដើម្បីធ្វើឱ្យថ្ងៃដ៏ពិសេសនេះនិង ម៉ាកស្រាសំប៉ាញ នៃជម្រើស ដើម្បីអបអរគាំទ្រការសប្បាយរីករាយក៏ដូចជាការទទួលបានជ័យជម្នះការប្រណាំងរថយន្ត នៅLe Mans នាពេលខាងមុខនេះនៅប្រទេសបារាំង " នេះគឺជាការលើកឡើងរបស់លោក Antoine Jeanson - នាយកប្រតិបត្តិការ ក្រុមហ៊ុន Audi ខេមបូឌា។