DSC02975_970x407.jpg

ក្រុមហ៊ុន Audi AG នៅក្នុងសប្តាហ៍នេះ អ្នកជំនាញផ្នែកបច្ចេកទេស នឹងមកដល់ Audi ភ្នំពេញ ចាប់ពីថ្ងៃទី 28 មីនា រហូតដល់ ថ្ងៃទី​​ 01 ខែ មេសា ឆ្នាំ 2016

ការផ្តល់បទពិសោធរបស់ លោក Bernhard Hoecker អ្នកជំនាញផ្នែកបច្ចេកទេស មកពី ក្រុមហ៊ុនរថយន្ត Audi AG នឹងជំរាបជូនពីររបៀបថែរក្សារថយន្ត និង ការផ្តល់ដំបូន្មានផ្នែក បច្ចេកទេសជូនចំពោះ អតិថិជន របស់ក្រុមហ៊ុន Audi ខេមបូឌា នៅក្រុមហ៊ុន Audi រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 28 ខែមីនា ដល់ថ្ងៃ ទី 1 ខែមេសា ឆ្នាំ 2016 ។

លោក Owen ballantine ប្រធានផ្នែកសេវាកម្ម របស់ក្រុមហ៊ុន Audi ខេមបូឌា បានថ្លែងថា “ជារៀងរាល់ឆ្នាំ យើងបានអញ្ជើញអ្នកជំនាញអន្តរជាតិមករាជាធានីភ្នំពេញ សំរាប់ណែនាំជូនម្ចាស់ រថយន្ត Audi ពីសេវាកម្មថែរទាំរថយន្តរបស់ពួកគេ ដែលអនុញ្ញាតធ្វើនៅរោងជាងរបស់ ក្រុមហ៊ុន Audi នៃព្រះរាជាណាចក្រ កម្ពុជា”

លោក Bernhard Hoecker នឹងយកឱកាសនេះដើម្បី បណ្តុះបណ្តាល បុគ្គលិករបស់ ក្រុមហ៊ុន Audi ទៅលើ ឧបករណ៍បរិក្ខារ និងឧបករណ៍ថ្មីបំផុត ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា ជាមួយនឹង រថយន្ត Audi នេះ សម្រាប់លក្ខខណ្ឌដ៏ល្អប្រសើរ, សូមធ្វើការកក់ជាមុនសំរាប់ការណែនាំនេះ។

ការមកដល់របស់អ្នកជំនាញផ្នែកបច្ចេកទេស សំរាប់ក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូលរថយន្ត ម៉ាក Audi និងភ្នាក់ងារចែកចាយក្នុងពិភពលោកនិងទទួលបានការគាំទ្របន្ថែមពីក្រុមហ៊ុន AUDI AG លើវគ្គបណ្ដុះបណ្ដាលនិង និងកម្មវិធីផ្តល់វិញ្ញាបនប័ត្រសំរាប់អ្នកបានអនុវត្តរួចហើយដោយ ក្រុមហ៊ុន Audi ខេមបូឌា " នេះបើតាមការបញ្ជាក់របស់លោក Bernhard Hoecker

“គោលបំណងសំខាន់បំផុត​របស់ក្រុមហ៊ុន Audi ខេមបូឌា គឺផ្តល់នូវសេវាកម្មដែលមានគុណភាព ខ្ពស់ នឹង បំពេញចិត្តរបស់អតិថិជន”​ នេះគឺជាការលើកឡើងរបស់លោក Antoine Jeanson នាយក ប្រតិបត្តិក្រុមហ៊ុន Audi ខេមបូឌា។

ក្រុមហ៊ុន Audi AG នៅក្នុងសប្តាហ៍នេះ អ្នកជំនាញផ្នែកបច្ចេកទេស នឹងមកដល់ Audi ភ្នំពេញ វាជាឳកាសមួយដ៏ល្អសំរាប់អតិថិជនរបស់ Audi ដើម្បីទទួលបានពីររបៀបនៃការថែទាំរថយន្ត​ របស់ពួកគេអោយមានសុវត្តិភាពខ្ពស់​និង​ចូលរួមដោយក្តីរីករាយបំផុត។ សំរាប់យុទ្ធនាការថែរក្សា រថយន្ត ដ៏ពិសេសនេះ បាននាំមកនូវអន្តរកម្ម រវាង អ្នកជំនាញ និងអតិថិជនប្រើប្រាស់ រថយន្ត ដោយផ្ទាល់។

សំរាប់យុទ្ធកាថែរក្សារថយន្តដ៏ពិសេសនេះបាននំាមកនូវអន្តរកម្ម រវាងអ្នកជំនាញ និងអតិថិជន ប្រើប្រាស់រថយន្តផ្ទាល់​ និងជាមួយអតិថិជនរបស់ Audi ភ្នំពេញទាំងអស់។​ ហើយវាផ្តល់នូវគុណ តម្លៃ និងការលើកទឹកចិត្តដល់ក្រុមការងារផ្នែកសេវាកម្មថែរក្សារថយន្ត។​ នេះគឺជាការបញ្ជាក់របស់ លោក Owen ballantine ប្រធានផ្នែកសេវាកម្មរបស់ក្រុមហ៊ុន Audi ខេមបូឌា។