Crhistian-brenner-quartet-and-the-great-quattro_970x407.jpg

រថយន្ត Audi Q7 ស៊េរីថ្មី ជាមួយបច្ចេកវិទ្យា quattro ដ៏អស្ចារ្យ

រថយន្ត​ប្រណិត,មានផាសុខភាព, ផ្ទៃខាងក្នុងរថយន្តធំទូលាយ, កំលាំងបើកបរដ៏ស្វាហាប់ និងសន្សំសំចៃប្រេងសាំង ជាមួយរថយន្ត Audi Q7 ស៊េរីថ្មីនិងមានមុខងាដ៏ច្រើនសំបូរបែប។

“រថយន្តនេះមានទំងន់ស្រាលជាងមុនរហូតដល់ ២៤០គីឡូក្រាម និងការសន្សំសំចៃប្រេងសាំងបានរហូតដល់ ២៨ភាគរយ បើធៀបទៅនឹងរថយន្ត Q7 សេរីមុន, Audi Q7សេរីថ្មីរាងបែបស្ព័រជាមួយបច្ចេកវិទ្យា “Vorsprung durch Technik” គឺសាកសមបំផុត ជាមួយអនុភាពដ៏ខ្លាំងក្លាក្នុងការបើកបរ គ្រប់ស្ថានភាពផ្លូវ។ ថ្លែងដោយលោក Laurent Genet ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនចែកចាយ Audi កម្ពុជា។

Audi Q7 ស៊េរីថ្មីមានទំងន់ស្រាលជាងគេក្នុងចំណោមរថយន្តប្រភេទនេះ

ម៉ាស៊ីន 3.0 TFSI ប្រើប្រាស់ប្រេងសាំង, មានកៅអ៊ីចំនួន ៧ រថយន្តនះមានទំងន់សរុប ២,០៤៥គីឡូក្រាម(មិនគិតអ្នកបើបរ) វាស្រាលជាងមុនរហូតដល់២៤០គីឡូក្រាមបើធៀបទៅនិងរថយន្ត Q7សេរីមុន។ ជាមួយនិងទំងន់ដ៏ស្រាល, តួរថយន្តផលិតពីវត្ថុធាតុដើមផ្សេងៗគ្នានិងសាក់ស៊ីថ្មី។រថយន្ត Audi Q7 សេរីថ្មីផ្តល់នូវផាសុខភាពដ៏ល្អឥតខ្ចោះ និងការបើកបរប្រកបដោយប្រសិទ្ទិភាពខ្ពស់,ហើយកំរិតនៃការបញ្ចេញផ្សែងឧស្ម័នមានកំរិតទាប។

កំលាំងខ្លាំងក្លាស្របតាមបច្ចេកទេសស្តង់ដារ

កំលាំងម៉ាស៊ីនដ៏ខ្លាំងរួមបញ្ចូលគ្នាជាមួយប៊ូមដ៏រឹងមាំនិងទំងន់ស្រាលរបស់រថយន្ត ធ្វើឲ្យរថយន្ត Q7 ស្អាតលេចធ្លោរក្នុងចំណោមរថយន្តប្រភេទ SUVs នេះ។ កំលាំងរបស់វាត្រូវបានគេដឹងនិងទទួលស្គាល់ជារថយន្តដែលមានកំលាំងខ្លាំងក្លានិងស្រស់សង្ហាតាំងពីប៉ុន្មានឆ្នាំចុងក្រោយនេះ។ រថយន្តនេះបំពាក់ម៉ាស៊ីន 3.0 TFSI ផ្តល់កំលាំង ២៤៥ kW (333hp) កាបង្កើនល្បឿនពីកុងទ័រ 0​ ទៅ​ដល់100 គីឡូម៉ែត្រគឺប្រើពេលវេលាត្រឹមតែ ៦.៣ វិនាទី, លឿនជាងមុន០.៦វិនាទី។ ល្បឿនអតិបរមា ២៥០គីឡូក្នុងមួយម៉ោង, ប្រើប្រាស់ប្រេងសាំងអស់៧.៩លីត្រក្នុង១០០គីឡូម៉ែត្រ សន្សំសំចៃប្រេងសំាងបាន២៨% បើធៀបទៅនឹងរថយន្ត Q7សេរីមុខហើយកំរិតបញ្ចេញឧស្ម័ន១៧៩ក្រាមក្នុងចំងាយ១គីឡូម៉ែត។

បច្ចេកវិជ្ជាquattro ដំបូងដោយប្រើប្រាស់កង់ទាំងបួននៅពេលបត់

ឥឡូវបច្ចេកវិជ្ជារបស់ Audi quattro ក៏អាចប្រើកង់បួនពេលបត់ផងដែរ។ ជាលើកដំបូងដែលAudi បង្កើតឲ្យមានជំរើសថ្មីដើម្បីប្រើប្រាស់បច្ចេកវិជ្ជា all wheel steeringនេះ។ បច្ចេកវិជ្ជា All-wheel steering នេះ បត់ក្នុងរង្វង់ផ្លូវកោងក្នុងល្បឿនទាបពី៨ដល់១០គីឡូក្នុង១ម៉ោង ហើយវាមានលក្ខណៈប្រសើរជាងមុនពេលក្នុងល្បឿនកំរិតលឿន។ រថយន្តនេះបំពាក់ដោយបច្ចេក វិជ្ជាចុងក្រោយរបស់quattro Audi ឈានមុខគេលើពិភពលោកក្នុងការប្រើប្រាស់កង់ទាំងបួនក្នុងការបញ្ជាបើកបរ។ រថយន្ត៣០ភាគរយ ប្រើប្រាស់ប្រព័ន្ធquattro នៅលើពិភពលោក មាន៨០ភាគរយប្រើប្រព័ន្ធនេះនៅវៀតណាម ហើយពេលនេះ Audi Q7 ស៊េរីថ្មីមានវត្តមាននៅលើទឹកដីអាណាចក្រនៃបច្ចេកវិជ្ជាquattro។

ភាពច្នៃប្រឌិតនៃប្រព័ន្ធប្រតិបត្តិការនិងការបង្ហាញ

រថយន្តAudi Q7 ស៊េរីថ្មីភ្ជាប់មកជាមួយស្តង់ដារនៃប្រព័ន្ធប្រតិបត្តិ ប្រព័ន្ធផ្តល់ការកំសាន្ត និងប្រព័ន្ធភ្ជាប់បណ្តាញផ្សេងៗ ព្រមទាំងជំរើសបន្ថែមនៃផ្នែកបញ្ជាបើកបរ Audi virtual cockpit។ ប្រព័ន្ធបញ្ជាMMIថ្មី ប្រើtouch មានផ្ទៃបញ្ជាធំជាងមុនផ្តល់ភាពងាយស្រួលនិងឆ្លាតវៃ។ ក្តារ បញ្ជា Audi tablet សំរាប់អ្នកជិះខាងក្រោយ និងជំរើសបន្ថែមប្រព័ន្ធសំលេងមាន២ប្រភេទជាមួយ3D sound ផ្តល់ភាពច្នៃប្រឌិតមួយកំរិតទៀត។

Audi Q7 ទទួលបានពានរង្វាន់ “Best of the Best” នៅIAA 2015 ពីGerman Design Cousil នៃផ្នែក “Interior Premium Brand”។ គណៈកម្មាការឲ្យពិន្ទុទៅលើការរចនារូបរាងរបស់រថយន្ត វាផ្តល់អារម្មណ៏ពោរពេញដោយផាសុខភាព ធំទូលាយ និងស្រស់ស្អាត គ្រប់សំភារះរចនាឡើងដោយល្អឥតខ្ចោះហើយផ្តល់នូវអារម្មណ៏ដូចកំពុងអង្គុយក្នុងបន្ទប់ដ៏ប្រណិតមួយអញ្ចឹង។

“រថយន្តAudi Q7 ស៊េរីថ្មី មានរូបរាងស្រស់សង្ហា ហើយសន្សំសំចៃប្រេងសាំងបានច្រើន វានឹងបន្តឆ្ពោះទៅរកភាពជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា រាជាណាចក្រនៃបច្ចេកវិជ្ជាquattro” លើកឡើងដោយ លោក Antoine Jeanson នាយកប្រតិបត្តិរបស់ Audi កម្ពុជា។

គ្រប់ម៉ូដែលនៃរថយន្តAudi ទាំងអស់នៅកម្ពុជា Audi Q7 ស៊េរីថ្មីនេះមានការធានារយៈពេល២ឆ្នាំដោយមិនគិតចំងាយក្នុងការបើកបរ។

Audi Q7 ស៊េរីថ្មីនេះលក់ចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងតំលៃ 140,000 USD។

រថយន្តនឹងមកដល់នៅបំណាច់ឆ្នាំ២០១៥នេះនៅ Audi ភ្នំពេញលើបណ្តោយផ្លូវព្រះមុនីវង្ស។