Audi​ និ​ងកិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន​ក្នុង​ប្រទេស​កម្ពុជា

អស់​រយៈពេល​ជាង​ 30 ឆ្នាំកន្លង​មក​នេះ Audi គីជាដៃគួរដ៏ល្អជាមួយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ ស្តីពីអាស៊ានដែលបានផ្គត់ផ្គងចំនួនរថយន្តដ៏ច្រើនសំរាប់កិច្ចប្រជុំប្រចំាឆ្នំា នៅទីក្រុង​ដារ៉ូស ប្រទេស​ស្វីស។

នេះគឺជាលើកទី១ហើយដែលព្រឹត្តិការណ៍នៃកិច្ចប្រជុំវេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​អាស៊ាន​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពីថ្ងៃ​ទី 10 ​ដល់ ថ្ងៃទី 12​ ខែ​ឧសភា ឆ្នាំ 2017 ។

នៅ​ឆ្នាំ 2017 សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន)​ ទាំង 10 ប្រទេស​ ប្រារព្ធ​ខួប​លើក​ទី​ 50 ឆ្នាំ​នៃការ​ពង្រឹង​ឯកភាព និង​ការលើកកម្ពស់សេដ្ឋកិច្ច។​ វិថី​ឆ្ពោះ​ទៅមុខ​​អាច​នាំឱ្យ 50 ឆ្នាំ​ខាងមុ​ខ​​ មាន​ភាពរុង​រឿង ប៉ុន្ដែ​មាន​តែ​អាស៊ាន​ប៉ុណ្ណោះ​ដែលអាច​ធ្វើឱ្យ​ភាពខ្លាំង​របស់​ខ្លួន​កាន់តែ​មាន​ភាព​រឹង​មាំ​បាន​ពេញលេញ និង​ដឹក​នាំ​ទៅ​រក​ការ​​​ប្រកួត​ប្រជែង​បាន។​ នៅក្នុងចំណោម​ភាព​ខ្លាំង​របស់​ខ្លួន​ តំបន់​អាស៊ាន​មាន​ប្រជាជន​ចំនួន​ 360 លាន​នាក់​ ក្នុង​នោះ​ច្រើន​ជាង​ពាក់​កណ្ដាលមាន​អាយុ​ក្រោម​ 30 ឆ្នាំ។ ក្ដីសង្ឃឹម​នេះ​ ជា​ភាគលាភ​ប្រជាសាស្រ្ដ​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​រីកចម្រើនមាន​អត្រា​ខ្ពស់នៅពេល​ថ្ងៃ​អនាគត។​

អ្វីដែល​សំខាន់ ឥ​ទ្ធិពល​នៃការ​ផ្លាស់​ប្ដូរ​របស់​​បដិវដ្ដ​ន៍ឧស្សាហកម្ម​ទីបួន ​​មាន​សក្ដានុពលភាព​ដើម្បី​ផ្ដល់​នូវ​ភាគលាភ​ឌី​ជី​ថល​ដ៏ខ្លាំង​។​ ​ពេលដែល​បច្ចេក​វិទ្យា​ឌីជីថល​កំពុង​មាន​ដំណើរការ បច្ចេកវិទ្យា​នេះ​គួរតែជំរុញ​បន្ថែម​ដល់ឧស្សាហកម្ម​ថ្មី​ និងម៉ូឌែល​អភិវឌ្ឍន៍​មាន​ឥទ្ធិពលខ្លាំងក្លា។ ប៉ុន្ដែ​មិន​មាន​អ្វីដែល​អាច​ធានា​បាន​ឡើយ ដើម្បី​កាត់​បន្ថយ​ចំនួន​ភាគលាភ​ទាំង​នេះ​បាន​ អ្វី​ដែល​ត្រូ​វធ្វើ​បន្ដ​គឺ​ការ​អប់រំ​ សហគ្រិន​ភាព​ បទបញ្ញាត្តិ​​ឌីជីថល ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស អភិបាលកិច្ច និង​អ្វី​ៗ​ជា​ច្រើន​ទៀត។

កាលពីជាង 40 ឆ្នាំមុន កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកត្រូវបានបង្កើតឡើងជាវេទិការសម្រាប់ថ្នាក់ដឹកនាំផ្នែកធុរកិច្ច និង​អ្នក​នយោបាយធ្វើការជជែកពិភាក្សា អំពីរបៀបក្នុងការ “គិតឡើងវិញ រចនាឡើងវិញ និងកសាងឡើងវិញ”។ ក្នុងនាមជាអង្គការ​អន្តរជាតិដើម្បីកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈ និងឯកជន វេទិកាសេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន​នឹង​ក្លាយជាវេទិការដ៏ល្អបំផុតសម្រាប់អ្នកធ្វើសេចក្ដីសម្រេចចិត្តជាន់ខ្ពស់មកពីផ្នែក/វិស័យ​ជាច្រើន ដើម្បីធ្វើការ​សម្រប​​​សម្រួល​​​លើ​ការសហការគ្នារវាង​​ ឧស្សាហកម្ម រដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមទាំងធ្វើការកែប្រែអនាគតឱ្យ​កាន់តែប្រសើ​ឡើង​សម្រាប់តំបន់ក្មេងខ្ចីនេះ។
Audi ​ជាភាសាអាល្លឺម៉ង់ Vorsprung durch Technik មានន័យថា​ ​​ភាពជឿនលឿន​ទៅមុខតាមរយៈបច្ចេកវិទ្យា ហើយវាជាអ្វីដែល​ Audi បានធ្វើអស់រយៈពេលជាង 100 ឆ្នាំកន្លងមកហើយ។ កាលពីបីឆ្នាំមុន Audi បានបង្ហាញខ្លួននៅរាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ននេះគឺនៅ​ទូទាំងប្រទេសកម្ពុជា។ វេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអ្នកដឹកនាំរបស់អាស៊ាន នឹង​ទទួល​បាន ផាសុកភាព ប្រណិតភាព និងការធ្វើដំណើរតាមលំដាប់ខ្ពស់នៃរថយន្ដ Audi Q7 ជំនាន់ថ្មីនេះ។
Audi Q7 3.0 TFSI Quattro មាន​កម្លាំង​ 333 សេស និង​កម្លាំង​វិល​រហូត​ដល់​ 440 Nm។ ល្បឿន​ដ៏​អស្ចារ្យ​របស់ quattro Audi Q7 ចាប់ពី​ 0 ដល់​ 100 គីឡូម៉ែត្រ​​ក្នុង​រយៈពេល​តែ​ 7.1 វិនាទីប៉ុណ្ណោះ។ ដោយ 100 គីឡូម៉ែត្រ ​ស៊ី​ប្រេងត្រឹម​​តែ​ 7.4 លីតប៉ុណ្ណោះ។ ​​ Quattro Audi Q7 SUV ដ៏​អស្ចារ្យ​នេះ​មាន​ប្រវែ​ង​ 5 ម៉ែត្រ​ ដែល​អាច​ផ្ទុក​មនុស្សបាន 7 នាក់ រួម​នឹង​ឥវ៉ាន់​បាន​យ៉ាង​ល្អ។
លោក Antoine Jeanson នាយក​ប្រតិបត្តិ​ Audi ​ប្រចាំ​នៅ​កម្ពុជា​​បាន​មាន​ប្រសាសន៍ថា "គណៈកម្មាធិការ​ កិច្ចប្រជុំវេទិកា​សេដ្ឋកិច្ច​ពិភពលោក នឹងតាំងចិត្តដើម្បីអោយកិច្ចប្រជុំនេះកាន់តែប្រសើឡើងក្នុងនាមជាអង្គការ​អន្តរជាតិដើម្បីកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈ និងឯកជន វេទិកាសេដ្ឋកិច្ចពិភពលោក​ស្ដីពី ​អាស៊ាន​នឹង​ក្លាយជាវេទិការដ៏ល្អបំផុតសម្រាប់អ្នកធ្វើសេចក្ដីសម្រេចចិត្តជាន់ខ្ពស់មកពីផ្នែក/វិស័យ​ជាច្រើន ដើម្បីធ្វើការ​សម្រប​​​សម្រួល​​​លើ​ការសហការគ្នារវាង​​ ឧស្សាហកម្ម រដ្ឋាភិបាល និងសង្គមស៊ីវិល​ ជាដើម។