មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី៧ ជ្រើសរើស Audi ជារថយន្តប្រណិតផ្លូវការAudi Cambodia ក្លាយជាដៃគូផ្លូវការនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅភ្នំពេញ

· ចាប់ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី៩ ខែមីនា ឆ្នាំ​២០១៧ បុគ្គល​ល្បីៗ​ដែល​​ចូលរួមនៅក្នុង​​​មហោ​ស្រព​​ភាពយន្ត​​អន្តរជាតិ​កម្ពុជា​​លើក​ទី​៧​​ នឹង​ទទួល​បាន​ផាសុកភាព​ និង​ភាព​ប្រណិត​​នៃ​រថយន្ត​ Audi​​

រោង​ភាពយន្ត​​គឺជាប់​ទាក់ទងនឹង​​តម្លៃ​​វប្បធម៌​។ Audi នៅ​ទូទាំង​ពិភពលោក​​​បាន​និងកំពុង​គាំទ្រ​យ៉ាង​មានប្រសិទ្ធភាព​​ដល់វិស័យ​សិល្បៈវប្បធម៌​​អស់រយៈពេល​ជាង ៥០ ឆ្នាំ​​មកហើយ ដែលមាន​ចាប់ពី​ការ​ថត​ភាពយន្ត​ រហូតដល់​មហោស្រព និងការ​បញ្ចាំង​​ភាពយន្ត​សំខាន់ៗបំផុត​។​ ខ្សែ​ភាពយន្ត​ជាច្រើន​ ​រួមទាំង​ខ្សែ​ភាពយន្តល្បីៗ​​ បានជ្រើសរើស​រថយន្ត​​ Audi​ ដើម្បី​បង្ហាញ​តម្លៃ​នៃ​ការ​ចូលចិត្ត​ផ្នែកកីឡា​ ប្រណិតភាព​ និង​វឌ្ឍនភាព​។ កាលពីពេលថ្មីៗ​កន្លងទៅនេះ​​ AUDI AG​ បាន​ប្រារព្ធ​ខួប​​ឆ្នាំ​ទី​៤ នៃការចូលរួមរបស់ខ្លួន​​ក្នុងមហោស្រព​ភាពយន្ត​​អន្តរជាតិ​ប៊ែរឡាំង​ ក្នុ​ង​អំឡុង​​​ Berlinale លើក​ទី​៦៧​។​

នៅក្នុង​ប្រទេសកម្ពុជា​ សូម្បី​តែនៅមុន​​ពិធី​បើក​ក៏ដោយ ក៏ Audi Cambodia​ បាន​គាំទ្រ​ដល់ការ​សម្តែង​លើក​ដំបូងបង្អស់ដែរ​ ដែល​​ជាការច្របាច់បញ្ចូល​គ្នាទាំងបុរាណ​​ និងសម័យ​នៅ​ទីសក្ការៈ​​អង្គរវត្ត​ក្នុង​ឆ្នាំ​២០១៣​។​ Fondamentus©​ គឺ​ជា​​ព្រឹត្តិការណ៍វប្បធម៌​ តន្ត្រី និងរបាំ​ដ៏​សំខាន់មួយ​ដែល​ប្រារព្ធ​ខួប​​លើក​ទី​២០​ នៃ​គណៈ​កម្មាធិការ​សម្របសម្រួល​អន្តរជាតិសម្រាប់ការការពារនិង​អភិវឌ្ឍ​​​ន៍តំបន់ប្រវត្តិ​សាស្ត្រ​អង្គរ​ ដែល​​ត្រូវ​បាន​ចាត់​ចូល​ជាតំបន់បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​​

និង​​ការ​ប្រារព្ធ​ខួបលើក​ទី​១០ នៃ​ការ​ដាក់បញ្ចូល​របាំ​ព្រះរាជទ្រព្យ​របស់​​កម្ពុជា​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ដោយអង្គការ យូណេស្កូ។​ Audi Cambodia​​ ក៏​បាន​ឧបត្ថម្ភ​ផងដែរ​ដល់​ការ​បោះពុម្ព​ផ្សាយ​​សៀវ​​ភៅនិយាយ​អំពី​ Henri Mouhot​ ដែល​បាន​រកឃើញ​ប្រាសាទ​អង្គរ​ក្នុង​ឆ្នាំ​១៨៥៨។​

វប្បធម៌​​ជំរុញ​ឲ្យមានព្រំដែនថ្មីៗ​ដើម្បី​គោរពដល់ ជម្នះ​ និង​កំណត់ប្រពៃណីសាជាថ្មី​ឡើងវិញ​។​​ ដូចគ្នានេះដែរ​ Audi មានលក្ខណៈពិសេស​ត្រង់​ស្មារតី​នៃ​កា​រជំរុញ​ឲ្យមាន និង​ឆន្ទៈ​ក្នុង​ការទទួល​យកការជម្នះបញ្ហាប្រឈម​ ទៅហួសពីព្រំដែនកំណត់​ និង​បង្កើតមាគ៌ា​ផ្ទាល់ខ្លួន​​ដែល​មាន​ភាព​ច្នៃប្រឌិត​ និងគោលដៅឆ្ពោះ​ទៅមុខ​!​ មហោស្រព​ភាពយន្ត​​អន្តរជាតិ​កម្ពុជា​​លើក​ទី៧​ នឹង​បង្ហាញ​​ភាពយន្ត​ជាច្រើន​ប្រភេទ​ ជាមួយនឹង​ការ​បញ្ចាំង​ខ្សែភាពយន្ត​​ជាង​ ១០០ រឿង​នៅ​ទីកន្លែង​ផ្សេងៗ​គ្នាចំនួន ៩ កន្លែង និង​​ព្រឹត្តិការណ៍​បន្ទាប់​បន្សំ​​នានា​។​

Antoine Jeanson នាយក​ប្រតិបត្តិការ​របស់​ Audi Cambodia​ ពន្យល់​ថា​ ​“យើង​មាន​​សោមនស្ស​រីករាយ​ជាខ្លាំង​​ដែលបានចូលរួម​​ជាផ្នែក​មួយ​នៃ​ដំណើរផ្សងព្រេង​ដែលកំពុងបន្តនេះ ពោលគឺ​ មហោស្រព​​ភាពយន្តអន្តរជាតិកម្ពុជា និង​ការរស់​ឡើងវិញ​នៃ​​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​។ ជាមួយ​នឹង​ការ​គាំទ្រ​​របស់ខ្លួន Audi Cambodia ​ចង់​សម្របសម្រួល​ការ​​អភិវឌ្ឍ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនៃ​និន្នាការ​ថ្មី​នេះ​​​​”។​

ចាប់​តាំង​​ពីខ្លួន​បានបង្កើត​ឡើងនៅក្នុង​ឆ្នាំ​២០១៤ មក Audi Cambodia​ មានភាព​សកម្ម​កាន់តែ​ច្រើនឡើង​នៅក្នុង​​ការអភិវឌ្ឍ​វិស័យសិល្បៈ​នៅក្នុ​ងប្រទេសកម្ពុជា​។ នៅភ្នំពេញ​ ម៉ាកសញ្ញា​កងបួន​​​បានដាក់​បញ្ចាំង​ភាពយន្ត​ល្បីៗ​​ ដូច​ជា​​ The Avengers, Ironman, Captain America។​ ដូចគ្នា​នេះ​ដែរ​ ចាប់​តាំង​ពីឆ្នាំ​២០១៥ មក Audi Cambodia​ កំពុងតែ​គាំទ្រ​យ៉ាងសកម្ម​ដល់​មហោស្រព​តន្រ្តី​ហ្សាស់​អន្តរជាតិ​ភ្នំពេញ​។ ក្នុង​ឆ្នាំ២០១៦ Phnom Penh Designer Week ​ បាន​ជ្រើសរើស​​​ Audi Phnom Penh​ ដើម្បី​បង្ហាញ​ការបង្កើតថ្មី​ទាំងអស់របស់ខ្លួន។​

បច្ចុប្បន្ន​​ Audi Cambodia​ កំពុង​តែឧបត្ថម្ភដល់​រាជធានីភ្នំពេញ​ ជា​​សៀវភៅ​​វឌ្ឍនភាព​លើកដំបូង​​ដែល​គូសបញ្ជាក់​អំពី​ការអភិវឌ្ឍ​ក្រុង​ភ្នំពេញ​ ដែល​នឹង​ចាប់ផ្តើមចេញផ្សាយនៅ​សប្តាហ៍​បន្ទាប់​​។​

Laurent Genet ប្រធាន​ Audi Cambodia សន្និដ្ឋានថា​ “ដោយរួម​គ្នាជាមួយនឹង​​ Angelina Jolie ដែលជា​អ្នក​ឧបត្ថម្ភជ្រោមជ្រែងដល់មហោស្រព​ភាពយន្តអន្តរជាតិកម្ពុជា​​ Audi Cambodia​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​គាំទ្រ​ដល់ការ​​សម្តែងសមត្ថភាព​របស់​អ្នក​មានទេពកោសល្យ និងគំនិត​ច្នៃប្រឌិត​​នៅក្នុង​ការផលិត​ភាពយន្ត​កម្ពុជា​ ផ្សារភ្ជាប់ជាមួយនឹងសិល្បករ​​ផ្សេងទៀត​នៅ​ជុំវិញ​ពិភព​លោក​ និង​ជាពិសេស​នៅ​អាស៊ាន​​​”។

CFAO Group​ ដែលមានមូលដ្ឋាន​នៅ​ប្រទេសបារាំង​ បាន​នាំ​ Audi មកកាន់ប្រទេសកម្ពុជា​ និង​បាន​​បើក​មជ្ឈមណ្ឌល Audi Phnom Penh​ ដែល​មានទីតាំង​ងាយស្រួលរក​នៅលើមហាវិថី​មុនីវង្ស​ និង​ផ្លូវ​លេខ​ ៤២២​។​ Audi Cambodia បាន​ព្យាយាម​នាំមកជូន​អតិថិជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជានូវ​ Audi ដែលល្អបំផុត​ពីបរទេស​ រួមទាំង​បច្ចេកវិទ្យា​​យ៉ាងទំនើប​ផងដែរ ដូច​ជា​ ប្រើកម្លាំងទាញដោយកង់ទាំងបួនជានិច្ច មានម៉ាស៊ីន TFSI ដែលមានកម្លាំងខ្លាំង និង​ ប្រសិទ្ធភាពខ្ពស់ មានបរិក្ខារ និងការរចនាតាម​ស្តង់ដារ​ខ្ពស់បំផុតនៃប្រណិតភាព​ ដើម្បី​ទទួល​ភាពរីករាយក្នុងការបើកបរ​។​​ ​ប្រភេទ​នៃម៉ូដែល​ Audi នៅក្នុង​ប្រទេសកម្ពុជា​ រួម​មាន​ Audi Q5, Q7 និង​ A8L។​ ដើម្បី​ស្ងប់ក្នុង​​ចិត្ត​ទាំងស្រុងទៀតនោះ​ រថយន្ត​ Audi ទាំងអស់​​ដែល​នាំចូលមក​ ជាផ្លូវការក្នុងប្រទេស​កម្ពុជា​ នឹង​មាន​អត្ថប្រយោជន៍​​ទទួល​ការធានា​រយៈ​ពេល​ពីរ​ឆ្នាំ​​ដោយ​គ្មាន​កំណត់​លើ​ចម្ងាយផ្លូវបើក​បរឡើយ។​