Audi និងស្ថានទូតអាល្លឺម៉ង់ឧបត្ថម្ភ PHNOM PENH CAPITAL CITY ជាសៀវភៅដំបូងគេបំផុតដែលបង្ហាញអំពីការធ្វើដំណើររបស់កម្ពុជាឆ្ពោះទៅការបម្លាស់ទីថ្មីសម្រាប់ទីក្រុង

ក្នុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន CFAO Group​ ដែល​មានមូលដ្ឋាន​នៅ​បារាំង​​ បាន​នាំ​ Audi មកកាន់​ប្រទេសកម្ពុជា​នូវ​ស្ថាបត្យកម្ម​ Audi លំដាប់ពិភពលោក​ចុងក្រោយ​បំផុត​ ស្ថានីយ​​ Audi នៅ​ភ្នំពេញ​​។​ អគារដែល​រីកចម្រើនបន្តបន្ទាប់​​បាន​លេចឡើងចាប់ពីពេលនោះមក​។ Audi បាន​ចាប់​ផ្តើម​​មុនគេ​ និង​បាន​រួមចំណែក​គួរ​ជាទី​មោទនៈ​ចំពោះ​ទេសភាព​ដែល​កំពុង​ប្រែប្រួល​នៃ​រាជធានី​ភ្នំពេញ​​។ សម្រាប់​ Audi​ ការអភិវឌ្ឍ​ទីក្រុង​រួមចំណែកធ្វើឲ្យជីវិត​រីករាយ​នៅក្នុង​ទីក្រុង​។ បច្ចុប្បន្ន​ រួមជាមួយ​នឹង​ស្ថានទូត​អាល្លឺម៉ង់​ Audi Cambodia ឧបត្ថម្ភ​ការសម្ពោធ​​បោះពុម្ពផ្សាយ​ PHNOM PENH CAPITAL CITY ​​នៅក្នុង​ព្រះរាជាណាចក្រ​។​​

Laurent Genet - ប្រធាន​ក្រុមហ៊ុន​នាំចូលផ្លូវការ​នៃ​ Audi Cambodia​ បាន​ប្រកាស​ថា​ “វិធីសាស្ត្រ​របស់​បណ្ឌិត Michael Waibel ចាប់ពី​ការ​រចនា​រហូតដល់​ការបោះពុម្ពផ្សាយ​សៀវភៅ​​ PHNOM PENH CAPITAL CITY បង្ហាញអំពីអត្ថន័យ​ប្រកបដោយវិជ្ជាជីវៈ​របស់​គាត់​អំពី​ជីវិត​រស់នៅក្នុង​ទីក្រុង​ ដែលរួមផ្សំ​យ៉ាងល្អ​ជាមួយនឹង​​ចក្ខុ​វិស័យ​​ពិតប្រាកដ​ និង​សមានចិត្ត​ខ្លាំងក្លា​ជាមួយនឹង​ទីក្រុងដែល​កំពុងលេចឡើង​ថ្មី​ពិតប្រាកដ​របស់កម្ពុជា​”។​

ការស្រមើស្រមៃ​ឡើងវិញអំពី​​ទីក្រុង​ដែល​មាន​ផ្លូវ​ប្រកបដោយ​និរន្តរភាព​ អាច​​ចេញចូល​បាន​ មាន​​សមធម៌​ និងគួរ​ឲ្យ​រីករាយ​ក្នុង​ការ​ធ្វើដំណើរ​ពីកន្លែងមួយ​ទៅកន្លែងមួយ​ទៀត គឺការ​ស្រមើ​ស្រមៃ​​​ឡើងវិញ​អំពី​ការ​​បម្លាស់ទី​​នៃទីក្រុង​។​ ភ្នំពេញ​ ដែល​ជាកន្លែង​ប្រមូល​ផ្តុំ​ធំបំផុតនៃ​​​ទីក្រុង និង​ជា​រាជធានី​នៃ​ប្រទេសកម្ពុជា​ កំពុងតែពង្រឹង​ឡើងវិញ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ព្រះ​រាជា​ណាចក្រ​។ រាជធានី​ដ៏រស់រវើក​​កំពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័សធៀប​នឹង​មជ្ឈដ្ឋាន​នៃ​សកល​ភាវូបនីយកម្ម​ ប៉ុន្តែ​​បាន​អភិរក្ស​លក្ខណៈជនបទស្ទើរតែ​ទាំងស្រុង​នៅក្នុង​វិថី​តូចៗ​ជាច្រើន​របស់​ខ្លួន។​ សម្រាប់​ប្រជាជន​ជាច្រើន​ រាជធានីគឺ​ជា​កន្លែង​នៃ​ក្តីសង្ឃឹម​សម្រាប់​អនាគត​កាន់តែប្រសើរ​។​ តើក្តីសង្ឃឹម​ទាំងនេះអាច​សម្រេចបាន​ដែរឬទេ​ ប្រសិនបើ​ចំនួន​មនុស្ស​រស់នៅ​បន្ត​កើនឡើង​ ហើយ​បម្រែបម្រួល​អាកាសធាតុ​កំពុង​តែធ្វើឲ្យលិច​​លង់​ទីក្រុងដោយ​ទឹកជំនន់​?​​​

បណ្ឌិត Michael Waibel ប្រកាសថា “ច្បាស់ណាស់ ភ្នំពេញ​ស្ថិតនៅ​ជួរមុខ​ក្នុង​ការ​ដោះស្រាយ​បញ្ហាប្រឈម​នៃ​ការអភិវឌ្ឍទីក្រុង​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេសកម្ពុជា​”​។​

សៀវភៅបោះពុម្ពផ្សាយ​ទំហំធំ​នៅក្នុង​​ទម្រង់​ជាសៀវភៅ​សិល្បៈ គឺ​ផ្អែកលើ​​ការងារផ្នែក​បណ្ឌិត​សភា​ និង​មាន​រូបថតជាច្រើន​​ដែល​បង្ហាញ​អំពី​ទិដ្ឋភាពថ្មីៗ​ទាំងស្រុង​ រួមទាំង​រូបថតដែល​ថត​ដោយ​ដ្រូន​។ Audi Cambodia និង​ស្ថានទូត​អាល្លឺម៉ង់​​​​ឧបត្ថម្ភគំនិតផ្តួចផ្តើម​នេះ​ដើម្បី​ស្រាវជ្រាវ​រក​​ទីក្រុង​ធំៗ​នាពេល​អនាគត​ដែល​មាន​និរន្តរភាព។​

ដើម្បីអភិវឌ្ឍ​ទីក្រុង​ដែល​មាន​ផ្លូវ​ដែល​មាននិរន្តរភាព អាច​ចេញចូលបាន​ មានសមធម៌​ និង​គួរឲ្យ​រីករាយ​​​ក្នុង​ការ​ធ្វើដំណើរ​ពីកន្លែងមួយ​ទៅកន្លែងមួយទៀត​ គឺ​ការ​ស្រមើស្រមៃ​ឡើងវិញ​​អំពី​ការ​ផ្លាស់​​ទី​របស់ទីក្រុង​។​ ដើម្បី​ឲ្យ​​អតិថិជន​របស់​ Audi បន្ត​ដំណើរ​ទៅមុខ​ និង​អភិវឌ្ឍ​ទីក្រុង​របស់​ពួកគេ​ Audi Phnom Penh ​ផ្តល់នៅចំកណ្តាល​​ភ្នំពេញ​ បឹងកេងកេង នូវ​បន្ទប់​តាំងបង្ហាញ​ សេវា​ គ្រឿ​ងបន្លាស់​ បុគ្គលិក​ដែល​មានកា​របណ្តុះបណ្តាល​ពីរោងចក្រ​ដែលអាចទុកចិត្ត​​បាន​ ជាមួយ​នឹង​​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ AUDI AG ដ៏​រហ័ស​​​។​ ដើម្បី​ស្ងប់អារម្មណ៍ទាំង​ស្រុងនៅក្នុង​ចរាចរណ៍ រថយន្ត​ ​Audi ដែល​នាំចូល​ជាផ្លូវការ​​មក​ក្នុង​ប្រទេសកម្ពុជា​ ទទួលបាន​អត្ថប្រយោជន៍​ពី​ការធានា​រយៈពេលពីរឆ្នាំ​ ដោយ​មិនកំណត់​​​ចម្ងាយ​បើកបរឡើយ​។​​

Antoine Jeanson នាយក​ប្រតិបត្តិការ​នៃ​ Audi Cambodia អះអាង​ថា​ “សម្រាប់​ Audi នៅទូទាំង​ពិភពលោក​ ទីក្រុង​នានា​កំពុង​រីកចម្រើនយ៉ាងឆាប់រហ័ស​ខ្លាំង​ ហើយ​កា​របោះពុម្ពផ្សាយ​ PHNOM PENH CAPITAL CITY គឺ​ជា​សក្ខីភាព​ដ៏ប្រត្យក្ស​នៃ​និន្នាការ​នេះ​ដែលកំពុង​លេចឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។​

ចាប់តាំងពី​ឆ្នាំ​២០១០​ មក ​គំនិតផ្តួចផ្តើម​ទីក្រុង​នាពេល​អនាគត​របស់​ Audi គឺ​ជា​​វេទិកា​ពិភព​លោក​​មួយ​សម្រាប់​គំនិត​ដែល​លេចឡើងអំពីតួនាទីដ៏សំខាន់​នៃ​ការផ្លាស់ទី​នៅក្នុងទីក្រុង​ធំៗ​នៃ​សតវត្សរ៍ទីម្ភៃមួយ​ ដែលជា​ទិដ្ឋភាព​​​​​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​​ប្រកបដោយ​​បញ្ហា​ប្រឈម​​ដ៏​ស្មុគ​ស្មាញ​ និង​ឱកាសថ្មីៗ​។​ Audi​ AG បានបង្កើត​រង្វាន់សម្រាប់​ទីក្រុង​នាពេលអនាគត​របស់​ Audi​ដើម្បី​​លើកស្ទួយ​កិច្ច​ពិភាក្សា​ជាមួយអ្នកជំនាញ​ និង​អ្នកស្រាវជ្រាវ​​នៅក្នុង​វិស័យនគរូបនីយកម្ម​ ស្ថាបត្យកម្ម​ និងជីវិត​រស់នៅក្នុង​ទីក្រុង​អំពី​អនាគត​នៃ​ការ​ផ្លាស់ទី​នៅក្នុង​ទីក្រុង​។ អ្នកធ្វើផែនការ​ទីក្រុង​ អ្នក​ឯកទេស​ផ្នែក​បំលាស់ទី​ អ្នកស្រាវជ្រាវ​​ទិន្នន័យ​ និង​អ្នក​រចនា​​ទាំងឡាយ​​ បង្កើត​ដំណោះ​ស្រាយ​ជាក់លាក់​នានា​ ដោយ​សហការ​ជាមួយ​អ្នកជំនាញ​របស់​ Audi​ ដើម្បីផ្លាស់ទី​មនុស្ស​យ៉ាង​ឆាប់​រហ័ស​​ និង​យ៉ាងងាយស្រួល​ពី ក ទៅ​ ខ​ និង​ធ្វើ​ការ​ប្រើប្រាស់​ទីធ្លា​នៅក្នុង​ទីក្រុង​​ឲ្យ​បាន​ប្រសើរ​បំផុតតាមដែល​អាចធ្វើទៅ​បាន​។ គំនិតផ្តួចផ្តើមនេះ​ត្រូវ​បាន​ចាត់ទុកថាជា​កត្តា​ជំរុញ​សម្រាប់​គំនិតថ្មីៗ​ដែលលើកស្ទួយដល់​កិច្ចពិភាក្សាអំពី​ការផ្លាស់ទី​ដែល​មានការរៀបចំ​ជាបណ្តាញ​ និងកែលម្អ​គុណភាព​ជីវិត​នៅក្នុងទីក្រុ​ងរបស់យើង។​

​រង្វាន់សម្រាប់​ទីក្រុង​នាពេលអនាគត​របស់​ Audi​​ ត្រូវ​បាន​រៀបចំឡើងរៀងរាល់​ពីរឆ្នាំម្តង​។ ការ​ប្រកួ​តប្រជែង​​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១០​ ជាមួយនឹងសំណើ​ប្រកបដោយ​ចក្ខុវិស័យ​សម្រាប់​ការ​ផ្លាស់​ទី​នៅក្នុង​ទីក្រុង​។ យោងតាម​បាវចនា​ “ជំហានបន្ទាប់​នៅក្នុង​ការផ្លាស់ទី​” ក្រុម​អន្តរវិស័យ​ចំនួន​បួនក្រុម​មកពី​ទីក្រុង​​ប៊ែរឡាំង​ បូស្តុន​ ម៉ិចស៊ិកូ និង​សេអ៊ូល​ បានប្រកួតប្រជែង​ដណ្តើម​​រង្វាន់សម្រាប់​ទីក្រុង​នាពេលអនាគត​របស់​ Audi​​ លើកទីបី​ ឆ្នាំ​២០១៤​ ជាមួយនឹង​គំនិតបង្កើតថ្មី​របស់ពួកគេ​អំពី​ការផ្លាស់ទី​សម្រាប់ថ្ងៃអនាគត​។ ទីក្រុង​ម៉ិចស៊ិកូ​បានឈ្នះ​រង្វាន់ដែលមានតម្លៃ​ខ្ពស់បំផុត​លើពិភពលោក​ ពោលគឺ​ចំនួន​ ១០០.​០០០​ អឺរ៉ូ​ សម្រាប់​​ដំណោះស្រាយប្រកបដោយ​កា​របង្កើត​ថ្មី​​នៃ​ការផ្លាស់ទី​​​។​
សម្រាប់​ព័ត៌មានបន្ថែម​ អាច​រកបាន​នៅលើ http://audi-urban-future-initiative.com/blog។​