ជ្រើសរើសភាសា

សូមធ្វើការជ្រើសរើសភាសា

ផ្ទៃខាងក្នុង > Q5 > Q5 > Audi Cambodia

Q5

  • 1400x438_AQ5_D_161012.jpg
1400x438_AQ5_D_161012.jpg

40 TDI quattro S tronic
53.850,00 EUR

  • Basispreis
    52.950,00 EUR
  • Sonderausstattung
    900,00 EUR
  • Preis
    53.850,00 EUR

រថយន្ត Q5 សេរីថ្មីទាក់ទាញ់ចំណាប់អារម្មណ៍របស់អ្នក សូម្បីតែនៅពេលអង្គុយក៏ដោយ។

ផ្ទៃខាងក្នុងដ៏ទំនើបបានបង្ហាញពីប្រណិតភាព និង ឯកជនភាពជាមួយនឹងកៅអីដ៏ស្រស់ស្អាតមានលក្ខណៈស្តង់ដារ ជាស្បែក Milano ក៏ដូចជាភាពភ្លឺរលោង និងស្តង់ដារពណ៌ធម្មជាតិចំនួន 30 ពណ៌ ដើម្បីបង្កើនភាពស្អាត។ កាប៊ីនដ៏ធំផ្តល់នូវកន្លែងទូលាយសម្រាប់ទាំងកន្លែងអង្គុយ និងដាក់ឥវ៉ាន់ ខណៈដែលម៉ាស៊ីនត្រជាក់ 3 កន្លែងផ្តល់ជូនដល់អ្នកដំណើរទាំងអស់កាន់តែមានភាពស្រណុកស្រួល។ វិទ្យុ MMI បូកជាមួយ នឹង
អេក្រង់ពណ៌ទំហំ 7 អ៊ីញគឺជាលក្ខណៈពិសេសរបស់រថយន្ត Audi ។ បរិយាកាសឆើតឆាយដែលមានកញ្ចក់រ៉ៃបាំងក៏ដូចជាកៅអីអង្គុយខាងមុខដ៏ទំនើបជាមួយនឹងមុខងារម៉ាស្សាដែលអាចជ្រើសរើសបានពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ នេះជាអ្វីដែលធ្វើឲ្យអ្នកបើកបរតែងតែចង់បាន
មុនគេ។

  • 563x317_AQ5_D_161018.jpg
    ទំហំទទឹងធំ និងប្រកបដោយផាសុកភាព

    ផ្ទៃខាងក្នុងដែលអាចដាក់មនុស្សបាន 5 នាក់ ខុស​ពីជំនាក់មុនក៏ដូចជាដៃគូប្រកួតប្រជែងផង
    ដែរ។ បរិវេណខាងក្នុងរបស់វាបញ្ជាក់ពីអារម្មណ៍ដែលមានចំពោះកន្លែងដ៏ទូលាយ​ និងប្រកប​ដោយ​ផាសុកភាព។ បន្ទះតុបតែងមួយដែលមានទំហំបីវិមាត្របានពង្រីកតាមទទឹងទាំងមូលនៃបន្ទះ​ឧបករណ៍បំពាក់។ គំនិតថ្មីនៃការកែប្រែថ្មីនេះផ្ដល់នូវពណ៌ និងវត្ថុធាតុជាច្រើន។ ប៊ូតុងចុចបើកគូថក្រោយដែលគ្រប់គ្រងដោយប្រព័ន្ធសឹនស័របង្ករភាពងាយស្រួលក្នុងការបើកទុកដាក់ឥវ៉ាន់។

  • 563x317_AQ5_D_161013.jpg
    ប្រព័ន្ធកំសាន្តអារម្មណ៍

    មិនមែនមានប្រព័ន្ធកំសាន្តអារម្មណ៍នៅបរិវេណខាងក្នុងតែប៉ុណ្ណោះទេ វាក៏នាំមកនូវគុណភាព
    សម្លេងនៃប្រព័ន្ធសម្លេងផងដែរ។ រីករាយជាមួយបរិយាកាសហាក់ដូចជាសាលប្រគុំតន្រ្តីដ៏បរិសុទ្ធជាមួយនឹងប្រព័ន្ធសម្លេង 3D Bang & Olufsen ដែលផ្តល់ជូន 755 វ៉ាត់ មកជាមួយស្តង់ដារក្នុងការរចនា និងប្រណិតភាព

  • 563x317_AQ5_D_161012.jpg
    អំពូលភ្លើងបំភ្លឺ

    នៅក្នុងទីងងឹត កញ្ចប់ភ្លើងបំភ្លឺព័ទ្ធជុំវិញមានលក្ខណៈស្តង់ដារកំណត់ពណ៌ 3 ពណ៌ផ្សេងៗគ្នាដែលអាចជ្រើសរើសបាន។ សូម្បីតែបន្ទះតុបតែងនៅក្នុងបន្ទះគ្រប់គ្រងក៏ត្រូវបានបំភ្លឺដោយអាលុយ
    មីញ៉ូម។

  • 563x317_AQ5_D_161006.jpg
    ឃ្លប់ដាក់ឥវ៉ាន់

    ក្នុងទំហំស្ដង់ដារ ឃ្លប់ដាក់ឥវ៉ាន់អាចផ្ទុកបានដល់ទៅ 550 លីត្រក្នុងបរិមាណ 10 លីត្រច្រើនជាងមុន។ នៅពេលដែលកៅអីផ្អែកខាងក្រោយបត់ចុះ យើងអាចផ្ទុកបានរហូតដល់ 1.550 លីត្រ។