ជ្រើសរើសភាសា

សូមធ្វើការជ្រើសរើសភាសា

Q5 > Q5 > Audi Cambodia

Q5 2019

35 TDI quattro S tronic
46.900,00 EUR

  • Basispreis
    46.000,00 EUR
  • Sonderausstattung
    900,00 EUR
  • Preis
    46.900,00 EUR

បានបង្កើតឡើងសម្រាប់គ្រប់ស្ថានភាពផ្លូវ។
រថយន្ត Audi Q5 សេរីថ្មី។

សូមកុំទុកឱ្យមានការផ្លាស់ប្ដូរ។ មិនថា វាមានភាពងាយស្រួលបែបណា ឬស្តាយ៍បែបណាក៏ដោយ ក៏រថយន្ត Audi Q5 នឹងទាក់ទាញចិត្តអ្នកតាំងពីពេលដែលអ្នកឃើញវាជាលើកដំបូង។ រូបរាងដ៏ស្រស់សង្ហារ កម្លាំងបើកបរខ្លាំង និងបច្ចេកវិជ្ជាត្រួសត្រាយផ្លូវ។ អ្នកមានជម្រើស
ផ្សេងៗគ្នា។ ជារៀងរាល់ថ្ងៃ សូមចាប់ផ្ដើមជាមួយរថយន្ត Audi Q5 ។

បានរចនាឡើងដើម្បីឆ្ពោះទៅមុខ។

រាល់ព័ត៌មានលម្អិតរបស់រថយន្ត Audi Q5 បង្ហាញលក្ខណៈពិសេសនៃការរចនាអក្សរ Q និងតំណាងឱ្យសន្ទុះ និងភាពអស្ចារ្យ។ នេះរួមមានទាំងគម្របក្បាលម៉ាស៊ីនយ៉ាងពិសេស និងដំបូលចំណោទទេពីខាងលើ ព្រមទាំងកញ្ចក់មើលក្រោយដែលបានបំពាក់ និងបង្អួចតូចផងដែរ។

មានបន្ថែមច្រើនទៀតលើការរចនារថយន្ត Audi Q5 សេរីថ្មីនេះ

ទំហំរបស់រថយន្ត។

រថយន្ត Audi Q5 ប្រាកដជាធ្វើឲ្យអ្នកចាប់ចិត្តនឹងទំហំដ៏ធំទូលាយ និងអាចដាក់មនុស្ស ឬរបស់របរបានច្រើន។ ជាមួយនឹងកៅអីផ្អែកខ្នង និងកៅអីខាងក្រោយអាចបត់បាន នេះអាចពង្រីកទំហំគូថក្រោយរហូតដល់ 1,550 លីត្រ។

ទំហំទទឹងធំ និងមានផាសុកភាព។

ប៊ូតុងចុចបើកគូថក្រោយដែលគ្រប់គ្រងដោយប្រព័ន្ធសឹនស័របង្ករភាពងាយស្រួលក្នុងការបើកទុកដាក់ឥវ៉ាន់។ ប្រសិនបើដៃរបស់អ្នកកំពុងជាប់កាន់ឥវ៉ាន់ យើងអាចបើកគូថក្រោយបានដោយគ្រាន់តែរេជើងលូកចូលបរិវេណក្រោមគូថរថយន្ត វានឹងបើកដោយស្វ័យវត្តិ អ្នកនឹងអាចដាក់ឥវ៉ាន់ចូលបានយ៉ាងងាយស្រួល

ទាក់ទាញ់ចំណាប់អារម្មណ៍របស់អ្នក។

សូម្បីតែពេលកំពុងអង្គុយ។

ផ្ទៃខាងក្នុងនៃរថយន្ត Audi Q5 សេរីថ្មីត្រូវបានរៀបចំឡើងសម្រាប់អ្នកបើកបរ។ លោកអ្នកនឹងពេញចិត្តចំពោះចម្ងាយពីភ្លៅមុខទៅភ្លៅក្រោយនៃរថយន្ត ដោយមានកន្លែងធំគ្រប់គ្រាន់សម្រាប់អ្នកអង្គុយម្នាក់ៗ។ ផលិតចេញពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ដូចជាស្បែក Nappa ដែលធ្វើឲ្យមានពណ៌ភ្លឺរលោង អ្នកអាចជ្រើសរើសបានជាច្រើនជម្រើស។ បរិយាកាសដ៏ស្រស់ឆើតឆាយជាមួយនឹងកញ្ចក់រ៉ៃបាំង​ ហើយកៅអីខាងមុខដ៏ស្រស់ស្អាតមានមុខងារម៉ាស្សាពិតជាគួរឲ្យទាក់ទាញចិត្តមែនទែន។ នេះបង្ហាញឲ្យឃើញថា វាជាជម្រើសដំបូងគេបង្អស់ ដែលអ្នកបើកបរតែងតែជ្រើសយក។

ភ្លើងមុខ Audi Matrix LED

ទោះបីជានៅចម្ងាយឆ្ងាយក៏ដោយ ក៏ភ្លើងមុខ Audi Matrix LED របស់រថយន្ត Audi Q5 អាចបំភ្លឹបានយ៉ាងច្បាស់។ អំពូល LED ដែលភ្លឺនៅពេលថ្ងៃគឺមិនប៉ះពាល់អ្វីឡើយ។ រីឯភ្លើងស៊ីញ៉ូភ្លឺច្បាស់ល្អ។ កាមេរ៉ាដែលចាប់យករូបភាពរថយន្តខាងមុខ ឬរថយន្តនៅក្នុងព្រំដែនប្រព័ន្ធកាមេរ៉ាគឺមិនអាចខ្វះបានឡើយ។ ក្នុងរយៈពេលតែប៉ុន្មានវិនាទី ចង្កៀងមុខអាចសម្របខ្លួនបានតាមស្ថានភាពជាក់ស្ដែង។

  • 563x317_AQ5_161004.jpg
    Gallery

    នៅក្នុងកម្រង់អាល់ប៊ុមរូបភាពរបស់យើង លោកអ្នកនឹងរកឃើញរូបភាពនៃផ្នែកខាងក្រៅរបស់ Q5 និងយ៉ាន់ស្ព័រ កៅអីអង្គុយ និងផ្ទៃខាងក្នុង។ រូបភាពទាំងអស់ក៏មានសម្រាប់ទាញយកម្ដងមួយៗផងដែរ ឬទាំងឈុតពេញទាំងអស់ក៏បាន។

    សូមមើលឥឡូវនេះ