ជ្រើសរើសភាសា

សូមធ្វើការជ្រើសរើសភាសា

ឧបករណ៍ > A6 Saloon > A6 > Audi Cambodia

A6 Saloon

  • 1400x438_AA6_D_141008_2.jpg
1400x438_AA6_D_141008_2.jpg

50 TDI quattro 8-stufige tiptronic
59.700,00 EUR

  • Basispreis
    58.700,00 EUR
  • Sonderausstattung
    1.000,00 EUR
  • Preis
    59.700,00 EUR

ផ្ដល់ការកំសាន្តដ៏ល្អ សម្ភារផ្ដល់ព័ត៌មាន

ហេតុអ្វីបានជាយកស៊ីឌីមួយចំនួនមកជាមួយអ្នក នៅពេលណាអ្នកអាចប្រមូលគ្រឿងចាក់ផ្សាយរបស់អ្នកជារៀងរហូត? ជាមួយនឹងប្រភពព័ត៌មានដ៏សំបូរបែបនៅក្នុងរថយន្ត Audi A6 អ្នកអាចចូលមើលបទចម្រៀង សៀវភៅជាសំឡេង និងផតខាស់ក៏ដូចជាឌីវីឌីវីដេអូរាប់ពាន់ផងដែរ។

  • bang_olufsen_563x317.jpg
    ប្រព័ន្ធសំឡេងបច្ចេកវិទ្យាខ្ពស់ Bang & Olufsen

    ប្រព័ន្ធសំឡេងបច្ចេកវិទ្យាខ្ពស់ Bang & Olufsen ត្រូវបានបំពាក់ដោយឧបករណ៍បំពងសំឡេងចំនួន 15 រួមមានបំពងសំឡេងខ្នាតតូច និងខ្នាត កណ្តាលដែលមានប៉ុស្តិ៍អំភ្លីផ្ទាល់របស់វា។ ដោយអាចបើកដោយស្វ័យប្រវត្តិ ហើយផ្តល់នូវការបញ្ចេញសំឡេងដល់គ្រប់កន្លែងអង្គុយ។ អាចមានការបញ្ចេញសឡេងជុំវិញប្រហែលជា 5.1 ។ ប្រព័ន្ធសំឡេងបច្ចេកវិទ្យាខ្ពស់ Bang & Olufsen មានបញ្ចូលនូវបច្ចេកវិជ្ជាទំនើបបំផុតជាមួយនឹងការរចនាប្រកបដោយភាពច្នៃប្រឌិត។ គម្របឧបករណ៍បំពងសំឡេងផលិតពីអាលុយ មីញ៉ូមមានលក្ខណៈពិសេសដែលបំពេញបន្ថែមនូវសំឡេងបានយ៉ាងល្អ។

  • bose_surround_sound_563x317.jpg
    សំឡេងជុំវិញ BOSE

    ប្រព័ន្ធសំឡេង BOSE ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់បរិយាកាសសំឡេងនៅក្នុងរថយន្ត និងផ្តល់នូវសំឡេងដ៏អស្ចារ្យ។ ឧបករណ៍បំពងសំឡេងចំនួន 14 មានទាំងខ្នាតកណ្តាល និងខ្នាតតូចជាមួយអំភ្លីចំនួន 12 ដែលមានបរិមាណសរុបជាង 600 វ៉ាត់ធានាឱ្យមានសំឡេងច្បាស់ល្អនៅគ្រប់កន្លែងអង្គុយ - នៅក្នុងឧបករណ៍ចាក់ភ្លេង (ស្តេរ៉េអូ) និងអាស្រ័យលើប្រភពមានសំឡេងជុំវិញ 5.1 ។ បច្ចេកវិទ្យារលកសំឡេងនៃឧបករណ៍បំពងសំឡេងនៅខាងមុខទ្វារទាំងពីរធ្វើឱ្យសំឡេងបាសខ្លាំង និងច្បាស់ល្អ។

  • 563x317_collection-collage.jpg
    ស្វែងយល់ពីរថយន្ត Audi ប្លែកគេ

    អ្នកដែលបើកបររថយន្ត Audi ចង់បានអ្វីដែលពិសេស។ រថយន្ត Audi ប្លែកគេ បំពេញនូវតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។

    ស្វែងយល់បន្ថែម